បទពាក្យ៧
រង្វាស់កាព្យ
ក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៧ព្យាង្គ។
គំនូសតាង
គំនូសតាង
ចំណាប់ចួន
ចួនក្នុងវគ្គ
ចួនក្នុងវគ្គ
ព្យាង្គ៧ឃ្លា១វគ្គ១ |=| ព្យាង្គ២ ឬ ព្យាង្គ៤ឃ្លា២វគ្គ១
ព្យាង្គ៧ឃ្លា២វគ្គ១ |=| ព្យាង្គ៧ឃ្លា៣វគ្គ១ |=| ព្យាង្គ ២ ឬ ព្យាង្គ៤ឃ្លា៤វគ្គ១ ។
ព្យាង្គ៧ឃ្លា២វគ្គ១ |=| ព្យាង្គ៧ឃ្លា៣វគ្គ១ |=| ព្យាង្គ ២ ឬ ព្យាង្គ៤ឃ្លា៤វគ្គ១ ។
ចំណាំបើចួនននឹងព្យាង្គ២ឃ្លាទី២
នោះ ត្រូវចួននឹងព្យាង្គទី២ឃ្លាទី៤ គ្រប់វគ្គ
តែបើបើចួននឹងព្យាង្គ៤ឃ្លាទី២ នោះ ត្រូវចួននឹងព្យាង្គទី៤ឃ្លាទី៤
គ្រប់វគ្គ ។
ចួនឆ្លងវគ្គ
ចួនឆ្លងវគ្គ
ព្យាង្គ៧ឃ្លា៤វគ្គ១ |=| ព្យាង្គ៧ឃ្លា២វគ្គ២។
ចង្វាក់
ចង្វាក់
បទនេះទម្លាក់សម្លេងលើព្យាង្គទី២ និងទី៤រៀងរាល់ឃ្លា។
បរិយាកាស
បទនេះគេអាចយកទៅប្រើបានគ្រប់បរិយាកាសទាំងអស់។រៀបរាប់អំពីកំហឹងក្រេវក្រោធ
កាតស៊ូ សេចក្តីទុក្ខសោក ការនិរាសព្រាត់ប្រាស ភាពរីករាយ ការសន្ទនាផ្តោះផ្តង
ឆ្លើយឆ្លងគ្នា ការរៀបរាប់ពីធម្មជាតិ និងការបង្ហាញតួអង្គជាដើម ។បរិយាកាស
បទពាក្យ៨
រង្វាស់កាព្យ
ក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៨ព្យាង្គ។
គំនូសតាង
គំនូសតាង
ចំណាប់ជួន
ជួនក្នុងវគ្គ
ជួនក្នុងវគ្គ
ព្យាង្គ៨ឃ្លា១វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ឃ្លា២វគ្គ១
ព្យាង្គ៨ឃ្លា២វគ្គ១ |=| ព្យាង្គ៨ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ឃ្លា៤វគ្គ១។
ព្យាង្គ៨ឃ្លា២វគ្គ១ |=| ព្យាង្គ៨ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ឃ្លា៤វគ្គ១។
ជួនឆ្លងវគ្គ
ព្យាង្គ៨ឃ្លា៤វគ្គ១ |=| ព្យាង្គ៨ឃ្លា២វគ្គ២។
ចង្វាក់
ចង្វាក់
បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៥រៀងរាល់ឃ្លា។
បរិយាកាស
បរិយាកាស
បទនេះគេប្រើបានគ្រប់បរិយាកាសទាំងអស់។
បទពាក្យ៩
រង្វាស់កាព្យ
ក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។
គំនូសតាងរង្វាស់កាព្យ
ក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។
គំនូសតាង
ចំណាប់ជួន
ជួនក្នុងវគ្គ
ជួនក្នុងវគ្គ
ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១
ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។
ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។
ជួនឆ្លងវគ្គ
ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ចង្វាក់
ចង្វាក់
បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។
បរិយាកាស
បរិយាកាស
បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
បទពំនោល
រង្វាស់កាព្យ
ក្នុង១វគ្គមាន៣ឃ្លា ឃ្លាទី១និងទី៣មាន៦ព្យាង្គ រីឯឃ្លាទី២មាន៤ព្យាង្គ។
គំនូសតាង
គំនូសតាង
ចំណាប់ជួន
ជួនក្នុងវគ្គ
ជួនក្នុងវគ្គ
ព្យាង្គ៦ឃ្លា១វគ្គ១ |=| ព្យាង្គ៤ឃ្លា២វគ្គ១
ជួនឆ្លងវគ្គ
ជួនឆ្លងវគ្គ
ព្យាង្គ៦ឃ្លា៣វគ្គ១ |=| ព្យាង្គ៦ឃ្លា១វគ្គ២។
ចង្វាក់
ចង្វាក់
បទនេះទម្លាក់សម្លេងលើព្យាង្គទី២ និងទី៤រៀងរាល់ឃ្លា។
បរិយាកាស
បរិយាកាស
បទនេះគេយកទៅប្រើសម្រាប់រៀបរាប់អំពីកំហឹងក្រេវក្រោធ ការសង្ឃកគំរាមកំហែង មហិទ្ធិឫទ្ធិនៃអ្នកមានអំណាចខ្លាំង ពាក្យអង្វរករ ការភ័យខ្លាចរបស់អ្នកទន់ខ្សោយ ជម្លោះចម្បាំងដែលមានចលនាក្ឌុងក្ឌាំង ពេលខ្លះគេប្រើបទនេះក្នុងការសម្ដែងរបាំ ដើម្បីឲ្យនាដករ និងនាដការនីធ្វើកាយវិការ និងចលនាផ្សេងៗ។
0 comments:
Post a Comment